ស្វែងយល់អំពីលក្ខណៈពិសេសរបស់កាមេរ៉ា OPPO A16

Views: 245Likes: 49

OPPO A16 គឺជាស្មាតហ្វូនស៊េរីចុងក្រោយបំផុតមួយដែលត្រូវបានប្រកាសឲ្យដាក់លក់នៅក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១នេះ។ ជាមួយនឹងតម្លៃ ១៧៩ដុល្លា ស្មាតហ្វូនប្រភេទនេះ ក៏មានបំពាក់ជាមួយនឹងសមត្ថភាពកាមេរ៉ា ដែលមានមុខងារពិសេសៗមួយចំនួនដូចជា៖



1.    កាមេរ៉ាខាងមុខដែលមានទំហំ ៨មេហ្គាភិចសែល ដែលមានសមត្ថភាពក្នុងការថតរូបស៊ែលហ្វីគុណភាពបង្គួរ ដែលអាចថតលេងសម្រាប់យកទៅបង្ហោះក្នុងបណ្តាញសង្គមផងដែរ។   

§ មុខងារ Portrait ដែលអាចកាត់ស្នាម Background ខាងក្រោយបានយ៉ាងស្អាតគួរសម។

§ មុខងារជំនួយស្បែកមុខ ដែលអាចសម្រិតសម្រាំងរូបភាពរបស់អ្នកឲ្យទៅជាម៉ត់រលោង Smooth ជាងមុន។

§ វីដេអូអាចថតបានរហូតដល់កម្រិត 1080p ដែលជាគុណភាពស្តង់ដាមួយសម្រាប់អ្នកចូលចិត្តថតវីដេអូសម្រាប់ធ្វើ Vlog សម្រាប់បង្ហោះលើយូធូបផងដែរ។

2.    កាម៉េរ៉ាខាងក្រោយប្រភេទ AI មានចំនួនបីគ្រាប់ ដែលជាជំនួយដ៏ពិសេសក្នុងការថតចាប់យកសកម្មភាពផ្សេងៗបានយ៉ាងរស់រវើក។

§ គ្រាប់គោលមានទំហំ ១៣មេហ្គាភិចស៊ែល f/2.2, 26mm (wide) , 1/3.06", 1.12µm, PDAF មានសមត្ថភាពថតរូបបានក្នុងកម្រិតច្បាស់ល្អ គុណភាពខ្ពស់កម្រិតមធ្យម ការលាយពណ៍បែបធម្មជាតិ សាច់ម៉ត់ល្អ មិនគគ្រើម ពន្លឺភ្លឺថ្លា និងកម្រិត Dynamic Range ដែលសាកសមជាមួយនឹងតម្លៃរបស់វាផងដែរ។

§ គ្រាប់ទីពីរមានទំហំ ២មេហ្គាភិចស៊ែល 2 MP, f/2.4, (depth) សម្រាប់ការថតព្រាលនូវ Background ខាងក្រោយ និងមានបន្ថែម Filter សម្រាប់ធ្វើការកែកុនរូបភាពឲ្យកាន់តែប្លែក។

§ គ្រាប់ទីបីមានទំហំ ២មេហ្គាភិចស៊ែល 2 MP, f/2.4, (macro) មានសមត្ថភាពក្នុងការថតបានចម្ងាយជិតៗបានយ៉ាងច្បាស់ល្អ។

§ សម្រាប់កាម៉េរ៉ាខាងក្រោយនេះដែរក៏មានសមត្ថភាពក្នុងការថតវីដេអូបានរហូតដល់កម្រិត HD 1080P ដែលជាកម្រិតច្បាស់ស្តង់ដាមួយ និងពេញនិយមសម្រាប់ Youtuber, Vlogger ជាដើម។



* រូបភាព, ការកំណត់អាចនិងមានភាពខុសគ្នាពីទូរស័ព្ទរបស់អ្នកប៉ុន្តែវាមិនប៉ះពាល់ដល់ការពិពណ៌នានៅក្នុងអត្ថបទនេះទេ។




Related Articles

ស្វែងយល់អំពីលក្ខណៈពិសេសរបស់កាមេរ៉ា OPPO A95

Views: 53Likes: 11
Read Article

A1k​ វីដេអូពីរបៀបដោះ និងផ្គុំ

Views: 0Likes: 0
Read Article

A1k Specification Parameter List

Views: 1Likes: 0
Read Article

After-sales Guide for Motherboard of Model 1201 Replacement V1

Views: 0Likes: 0
Read Article

លក្ខណៈពិសេស OPPO Pad Air

Views: 126Likes: 14
Read Article