លក្ខណៈពិសេស OPPO Pad Air
OPPO Pad Air ស្ដើងស្រាលត្រឹមតែ 440g ទម្ងន់ប្រហែលនឹងទឹកក្រូចមួយកំប៉ុង និងកម្រាស់ប្រហែលគ្រាប់កាហ្វេ 6.94mm តែប៉ុណ្ណោះ។
អេក្រង់អណ្ដែត មើលឃើញស្ដើង ប៉ុន្តែមិនងាយកោង។ រចនាដោយលោហៈធាតុកាន់តែរឹងមាំ ធន់នឹងការប្រើប្រាស់។ វត្ថុធាតុដោម២រួមបញ្ចូលគ្នា OPPO GLOW + លោហៈធាតុ និងបញ្ចប់ដោយបច្ចេកវិទ្យា 3D រចនាតាមលំនាំវាលខ្សាច់។ Multi-Screen Connect ភ្ជាប់ទូរស័ព្ទទៅកាន់ថេប្លែត បណ្ដែតកម្មវិធី និងចែកផ្ទៃអេក្រង់ ថែមទាំងគាំទ្រការប្រើ ប៊ិច។
រូបភាព៖ អេក្រង់កម្រិត 2K 10Bits សមត្ថភាពបង្ហាញពណ៌១ពាន់លាន TÜV Rheinlan វិញ្ញាបនបត្រការពារភ្នែក
សំឡេង៖ SPEAKER ចំនួន4គ្រាប់ បទពិសោធន៍សំឡេង STEREO
DOLBY ATMOS ដូចក្នុងរោងកុន
ការណែនាំ៖
OPPO Pad Air បំពាក់ជាមួយ Speaker ដល់ទៅ៤គ្រាប់ ជួយឲ្យការស្ដាប់តន្រ្តី និងមើលវីដេអូកាន់តែជក់ចិត្តជាមួយសំឡេងកាន់តែខ្លាំង និងកាន់តែពីរោះជាមួយបច្ចេកវិទ្យា Dolby Atmos។ លើសពីនេះ OPPO Pad Air បានបំពាក់ជាមួយអេក្រង់ធំច្បាស់កម្រិត 2K ដែលអាចបង្ហាញពណ៌បានល្អក្នុងកម្រិត 10bit ដែលមើលទៅកាន់តែស្រស់ស្អាត ថែមទាំងថែរក្សាសុខភាពភ្នែកបានល្អ ដោយទទួលបានវិញ្ញាបនបត្រការពារភ្នែកពី TÜV Rheinland ប្រទេសអាល្លឺម៉ង់ផងដែរ។
កម្លាំងម៉ាស៊ីន OPPO Pad Air
Qualcomm Snapdragon 680 គឺបន្ទះឈីបដ៏ល្បីល្បាញ ដែលមានល្បឿនប្រតិបត្តិការរហ័ស រួមជាមួយខ្នាតដំណើរការ 6nm ជួយឲ្យ OPPO Pad Air មិនត្រឹមតែដំណើរការបានរលូន ថែមទាំងសន្សំថាពលថ្ម បានប្រសើរសម្រាប់ការប្រើកាន់តែយូរផងដែរ។
មុខងារបន្ថែម RAM
ពង្រីក RAM បន្ថែមបានរហូតដល់ 3GB ប្រសិទ្ធភាពនៃការឆ្លាស់ចេញចូលកាន់តែរលូន
ថាមពល និងការសាកថ្ម
ថាមពលថ្មធំ 7100mAhសាកថ្មលឿន 18W មើលភាពយន្ត 8 រឿង និងសៀវភៅបាន 16 ម៉ោង។
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.
Related Articles
Punishment and Rewards Policies on Non-Benfen Behaviors of OPPO Overseas Customer Service Center
ត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខកូដសម្ងាត់ចាក់សោអេក្រង់របស់ខ្ញុំនៅលើនាឡិកា OPPO
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.