ពុម្ពអក្សរដែលអាចប្ដូរតាមបំណង និងទំហំបង្ហាញក្នុង ColorOS 11
ពុម្ពអក្សរគឺជាទំហំជាក់លាក់ ទម្ងន់ និងរចនាបទនៃពុម្ពអក្សរ។ នៅក្នុង ColorOS 11 OPPO បានដាក់ចេញនូវ OPPO Sans ដែលបានរចនាថ្មី ហើយអ្នកអាចប្តូរពុម្ពអក្សររបស់អ្នកបាន។
អាចអនុវត្តបានចំពោះ៖ ColorOS 11 សូមពិនិត្យមើលកំណែ ColorOS របស់អ្នកនៅក្នុង [ការកំណត់] > [អំពីទូរស័ព្ទ]។
បាទ/ចាស អ្នកអាចកែតម្រូវពុម្ពអក្សរ និងទម្ងន់ ទំហំ និងការបង្ហាញរបស់វា។
តើធ្វើដូចម្តេចដើម្បីប្ដូរពុម្ពអក្សរ និងទំហំបង្ហាញ?
ចូលទៅកាន់ [ការកំណត់]> [ការកំណត់ផ្ទាល់ខ្លួន]> [ពុម្ពអក្សរ និងទំហំបង្ហាញ]។
អ្នកអាចផ្លាស់ប្តូរទម្ងន់ពុម្ពអក្សរ ទំហំពុម្ពអក្សរ និងទំហំបង្ហាញពីការកំណត់ទំហំពុម្ពអក្សរ និងការបង្ហាញ។ប្រសិនបើអ្នកបើកជម្រើស [ទទួលយកដោយស្វ័យប្រវត្តិ] នោះប្រព័ន្ធនឹងផ្តល់នូវបែបផែនបង្ហាញពុម្ពអក្សរល្អបំផុតដោយស្វ័យប្រវត្តិដោយផ្អែកលើ scenario។
បន្ទាប់មក [បន្ថែម] អ្នកអាចជ្រើសរចនាបទពុម្ពអក្សរទាន់សម័យបន្ថែមទៀត ដែលមានដូចជា៖
• ពុម្ពអក្សរល្អបំផុត - ជម្រើសល្អបំផុតសម្រាប់អ្នក
• ជម្រើសរបស់អ្នកកែសម្រួល - ពុម្ពអក្សរពេញនិយម
• បណ្តុំដែលបានជ្រើសរើស - ពុម្ពអក្សរឥតគិតថ្លៃ
* រូបភាព, ការកំណត់អាចនិងមានភាពខុសគ្នាពីទូរស័ព្ទរបស់អ្នកប៉ុន្តែវាមិនប៉ះពាល់ដល់ការពិពណ៌នានៅក្នុងអត្ថបទនេះទេ។