ការណែនាំពីវិធីដោះស្រាយបញ្ហាសម្រាប់ការបង្ហាញរូបតំណាង2/3/4 / 5G មិនធម្មតា
មូលហេតុបញ្ហា
មិនបង្ហាញរូបតំណាងបណ្តាញ 2/3/4/5G; ការបង្ហាញរូបតំណាងបណ្តាញមិនទៀងទាត់ 2/3/4 / 5G
របៀបដោះស្រាយ
១) ស្នើអតិថិជនឱ្យបិទ Airplane Mode
២) ស្នើអតិថិជនឱ្យ restart ទូរស័ព្ទ
៣) ស្នើអតិថិជនឱ្យប្រើបណ្តាញក្រោមស្ថានភាពរឺលក្ខខណ្ឌផ្សេង
៤) បញ្ជាក់ថាតើទូរស័ព្ទគាំទ្រ 2/3/4 / 5G; បើទូរស័ព្ទមិនអាចគាំទ្រ2/3/4/5Gបាន នោះរូបតំណាងដែលត្រូវគ្នានឹងមិនបង្ហាញឡើងទេ។
៥) បញ្ជាក់ថាតើទូរស័ព្ទគឺជាទូរស័ព្ទក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាក់លាក់ណាមួយរឺទេ?ដោយសារតែទូរស័ព្ទក្នុងកិច្ចសន្យារបស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តមួយចំនួនអាចបានប្រើបាននៅពេលស៊ីមកាតជារបស់ក្រុមហ៊ុនតែប៉ុណ្ណោះ
៦) ស្នើអតិថិជនទាក់ទងទៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដើម្បីបញ្ជាក់ពីប្រពន័្ធ 2/3/4 / 5Gដែលអាចប្រើបាន
៧) ស្នើអតិថិជនដំឡើងស៊ីមកាតរបស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តផ្សេងទៀត។ បើបញ្ហាអាចដោះស្រាយបាន សូមណែនាំអតិថិជនទាក់ទងទៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដើម្បីទទួលបានការផ្តល់យោបល់បន្ថែម។ បើបញ្ហាមិនអាចដោះស្រាយបានជាមួយស៊ីមកាតរបស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តផ្សេងទៀតសូមបន្តទៅជំហានទី ៩
៨) ដំឡើងស៊ីមកាតដែលមាន”បញ្ហា”នៅលើទូរស័ព្ទដែលមានសំឡេង បើបញ្ហាមិនកើតឡើងវិញសូមទៅកាន់ជំហ៊ានទី ៩ ។ បើបញ្ហាកើតឡើងវិញស៊ីមកាតមានបញ្ហា។
៩) បើមិនអាចដោះស្រាយបាន សូមស្នើអតិថិជនបម្រុងទុកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទហើយ reset ទូរស័ព្ទឡើងវិញ។
១០) បើបញ្ហាមិនអាចដោះស្រាយបាន សូមស្នើអតិថិជនឱ្យយកវិក័យប័ត្រទិញ ប័ណ្ណធានានិងទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលសេវាកម្មអតិថិជន OPPO ដែលនៅជិតបំផុតដើម្បីពិនិត្យនិងជួសជុល។
១១) បន្ទាប់ពីទទួលបានទូរស័ព្ទដែលមានបញ្ហា មជ្ឈមណ្ឌលសេវាកម្មដំបូងត្រូវដោះស្រាយបញ្ហាដោយយោងទៅតាមជំហានខាងលើ។ បើបញ្ហានៅតែកើតឡើងវិញ, រ៉ាយសូហ្វវែរទូរស័ព្ទជូនអតិថិជន
១២) បើបញ្ហានៅតែកើតឡើងដដែល ផ្លាស់ប្តូរពិនិត្យស៊ីមកាត mainboard, antenna board, battery cover, RF cable, SIM card holder FPC.